​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើក​បុក​ជាមួយ​គោយន្ដ​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៤​នាក់​

619

(​កណ្ដាល​)៖​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​បុក​ជាមួយ​គោយន្ដ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​២​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤​និង​៤៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្ដាល​ខេត្ដ​កណ្ដាល​កាលពី​រសៀល​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០១៧ ។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​HYUDAI​ធុន​ធំ​ដឹកទំនិញ​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A9910​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៏​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ក៏បាន​បុក​ជាមួយ​គោយន្ដ​បើកបរ​ដោយ​ឈ្មោះ​យាន​យោក​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​បេង​ឃុំ​ថ្ម​ពូន​ស្រុក​ក​ញ្ច្រៀ​ច​ខេត្តព្រៃវែង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​ពេលនោះ​បណ្ដាល​ឲ្យ​អ្នករួមដំណើរ​៣​នាក់​និង​អ្នកបើក​គោយន្ដ​រងរបួស​ធ្ងន់​ស្រាល​ហើយក៏​ត្រូវ​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

​ប្រភព​ដដែល​បាន​បន្តថា​ជនរងគ្រោះ​មាន​៖​ឈ្មោះ ហ៊ឹម ពែ​ក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រងរបួស​ធ្ងន់ ។​ឈ្មោះ​សៀ សុខ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​រងរបួស​ស្រាល​។​ឈ្មោះ​អូ​ច​អំ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រងរបួស​ស្រាល​។​ករណី​នេះដែរ​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​២​នាក់​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើក​បុក​ជាមួយ​គោយន្ដ​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៤​នាក់​(រូប៖វ៉េបសាយ)