​រថយន្ត​ដឹកទំនិញ​លើស​ចំណុះ​ធ្ងន់​ក្រោយ​ហើប​កង់​មុខ​បណ្តាល​ឲ្យ​ធ្លាក់​សម្ភារៈ​លើផ្លូវ​

903
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​ដឹក​ដែក​វែងៗ និង​លើស​ទម្ងន់​កំណត់​បណ្ដាល​ឲ្យ​បះ​ហើប​កង់​មុខ និង​ធ្លាក់​ដែក​រាយប៉ាយ​ពេញ​ផ្លូវ និង​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​ត្រង់ចំណុច​ច្រកចូល​រោងចក្រ​ដំបូល​ខៀវ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ល្ងាច ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ ។

​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកទំនិញ​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3804 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ​។​តែមាន​គេ​និយាយថា​ជា​រថយន្ត​របស់​ក្រុមហ៊ុន លក់​ដែក​គ្រឿងសំណង់ អាយ អេស អាយ​”ISI”​។​

ប្រភព​ព័​ត៌​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​នោះ ដឹក​ដែក​ទម្ងន់​រាប់​តោន​ហើយ​ម្យ៉ាងទៀត​ដែក​សុទ្ធតែ​វែងៗ​ប្រវែង​ជាង​១០​ម៉​ត្រដែ​លវា​វែង​ជាង​ទ្រុង​រថយន្ត​។​រថយន្ត​នោះបាន​បើកបរ​ធ្វើដំណើរ តាមផ្លូវ​រោងចក្រ​ដំបូល​ខៀវ សំដៅ​ឡើងទៅ​កាន់​ផ្លូវ​វេ​ង​ស្រេង​។

​ខណៈនោះ​ដោយសារតែ​ផ្ទុក​ធ្ងន់​លើស​ចំណុះ ម្យ៉ាងដែ​កវែង​ផង​នោះ​នៅពេល​កំពុង​បើកបរ​គេ​បានឃើញ​កង់​មុខ​រថយន្ត​ហើបៗ​មិនសូវ​ជាប់​ថ្នល់​ឡើយ មិនតែប៉ុណ្ណោះ​អ្នកបើកបរ​ក៏​បើក​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។

​ប្រភព​បាន​បន្តថា លុះ​ពេល​ឡើងដល់​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ក៏​ស្រាប់តែ​បះ​ហើប​កង់​មុខ​ឡើងលើ​នៅ​កាត់​ទទឹងផ្លូវ​វេ​ង​ស្រេង​នោះ និង​ធ្លាក់​ដែក​រាយប៉ាយ​ពេញ​ផ្លូវ​បង្ក​ឲ្យ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង ព្រោះ​ចំពេល​ចរាចរណ៍​កំពុង​មមាញឹក​។​

ភ្លាមនោះ​នគរបាល​បាន​ចុះទៅ​កាន់​ទីនោះ និង​បាន​ឲ្យ​តំណាង​ក្រុមហ៊ុន​លក់​ដែក​នោះ​យក​រថយន្តស្ទូច​ទៅ​ស្ទូច​យក​ដែក​ដែល​ធ្លាក់​ចេញពី​ក្នុង​រថយន្ត​មកលើ​ផ្លូវ​ចេញ ព្រមទាំង​បើករថយន្ត​ដឹក​ដែក​នោះ​អែប​ខាង ទើប​អាច​សម្រួល​ចរាចរណ៍​លែងមាន​ការកកស្ទះ​។​ជា​សំណាង​ណាស់​ដែល​មិនមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​នោះឡើយ​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ដឹកទំនិញ​លើស​ចំណុះ​ធ្ងន់​ក្រោយ​ហើប​កង់​មុខ(រូប៖វ៉េបសាយ)