​រថយន្ត​ដឹកទំនិញ​H.C​មួយគ្រឿង​ធ្វើឱ្យ​ស្រុត​កៅស៊ូ​ស្ពាន​អ្នក​លឿង

471

​ដោយៈ​មុ​នី្ន​រ័ត្ន​/​ភ្នំពេញៈ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​បើក​ឆ្លងកាត់​ស្ពាន​អ្នក​លឿង រួច​ខូច​នៅលើ​ស្ពាន បាន​បណ្តាលឱ្យ​ស្រុត​កៅស៊ូ​ស្ពាន ដោយសារតែ​រថយន្ត​នោះ​ដឹកទំនិញ​ធ្ងន់​ទើប​បណ្តាលឱ្យ​ស្រុត​កៅស៊ូ​ស្ពាន​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ កើតឡើង ឃើញ​មាន​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​។ ប៉ុន្តែ​មិនដឹងថា រថយន្ត​នោះ​ដឹកនាំ​ទំនិញ​អ្វី​ទេ ដោយសារតែ​ក្រប​តង់​កៅស៊ូ​មើលមិនឃើញ​។

រថយន្ត​ដឹកទំនិញ​ដែល​ធ្វើ​ឲ្យ​ស្រុត​កៅស៊ូ​ស្ពាន​អ្នក​លឿង គឺ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1787 ដោយ​នៅលើ​ក្បាល​រថយន្ត​ខាងមុខ​បានសរសេរថា កង​ដឹកជញ្ជូន​H.C និង​នៅលើ​កញ្ចក់​ដាក់​អក្សរ H.C G08​។ ចំពោះ​ករណីនេះ នៅ​មិនទាន់​ដឹងថា សមត្ថកិច្ច​ចាត់វិធានការ​យ៉ាងណា​នៅឡើយ​ទេ​។​

​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន H.C បាន​បកស្រាយ​ថា​រថយន្ត​ខ្លួន​មិន​ដឹក​លើស​ទម្ងន់​ទេ​។​ក្នុងនោះ​បានទទួល​ចេញសង​ថ្លៃ​ខូចខាត​​លោក ភា​រក្ស​តំណាង​ក្រុមហ៊ុន​H.Cបាន​ប្រាប់​អ្នកយកព័ត៌មាន​តាមរ​យៈ​ទូរស័ព្ទ​នា​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨​នេះ​ថា រថយន្ត​ដែល​ចត​លើ​ស្ពាន​អ្នក​លឿង ហើយ​បាន​បង្ក​ឱ្យ​ខូច​ថ្នល់​កៅស៊ូ​នេះ មិនមែន​មកពី​រថយន្ត​ដឹក​លើស​ទម្ងន់​ទេ​។ គឺ មកពី​រថយន្ត​ខូច ដោយ​ខ្លាច​វា​រអិល​ថយក្រោយ ខ្លាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដ៍ទៃ ក្រុមការងារ​ក៌​បាន​យក​ឈើ​មក​កល់​កង់ ហើយ​វា​ក៏​ធ្វើឱ្យ​ខូច​ថ្នល់​កៅស៊ូ​បន្តិចបន្តួច​។ ប៉ុន្តែ​ក្រុមហ៊ុន ធានាថា នឹង​ចេញសង​វិញ​គ្រប់យ៉ាង ធ្វើយ៉ាងណា​ឱ្យ​ថ្នល់​កៅស៊ូ​ដែល​ខូច​នោះ ស្អាត​ឡើងវិញ ៕S/

​រថយន្ត​ដឹកទំនិញ​H.C​មួយគ្រឿង​ធ្វើឱ្យ​ស្រុត​កៅស៊ូ​ស្ពាន​អ្នក​លឿង