​រថយន្ត​ដឹកស្រូវ​ក្រឡាប់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​២​នាក់​នៅ​ខណ្ឌដង្កោ​

659
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​ត្រូវបាន​រថយន្ដ​កុង​ទ័​រ​ន័​រដឹក​ស្រូវ​សង្កត់ពីលើ​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​និង​២​នាក់​ទៀត​រងរបួស​ដោ​យ​ទំនង​បណ្តាលមកពី​ដឹក​លើស​ទម្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ស្ពាន​ទំនប់​៧​មករា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​នៅ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ ២០១៨​។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ដ​ធុន​ធំ​មួយគ្រឿង​ពាក់​ស្លាក​លេខ 3-A 2545 ទំនងជា​ដឹកស្រូវ​លើស​ទម្ងន់​។​ពេលមកដល់​ស្ពាន​ប្រាំពីរ​មករា​ក៏បាន​ក្រឡាប​បណ្ដាលឱ្យ​បុរស​ជា​តៃកុង​ត្រូវ​ក្បាល​រថយន្ដ​កិន​ស្លាប់​។​

ជនរងគ្រោះ​ចរាចរណ៍​ស្លាប់​នេះ​ឈ្នោះ​ម៉ាង រ៉ា​ម៉ាន ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ អ្នក​បើកឡាន រស់នៅ​ក្នុងភូមិ​កន្លុង​មាស ឃុំ​ព្រៃ​ល្វៀ​ល ស្រុក​ព្រៃ​កា​ប្បាត ខេត្តតាកែវ និង​បុរស​២​នាក់​រងរបួស​ស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​យក​រថយន្ដ​ស្ទួ​ច​ដើម្បី​យក​សព​ជនរងគ្រោះ​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែកឯ​រថយន្ដ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ស្នងការ​ដីគោក​ដើម្បី​រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​

​រថយន្ត​ដឹកស្រូវ​ក្រឡាប់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​២​នាក់​នៅ​ខណ្ឌដង្កោ​