​រថយន្ត​ដឹក​ក្រដាស​បត់​មិន​ប្រយ័ត្ន​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ​

490
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ធុន​ធំ​ដឹក​ក្រដាស​បាន​បើក​បត់​ធ្លាក់​ផ្លូវ​កង់​ក្រោយ​ក៏បាន​ទាញ​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ​បណ្តាលឱ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​ទោះបីជា​យ៉ាងណា​ពុំ​បណ្តាលឱ្យ​មនុស្ស​រងរបួស​ឡើយ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវ​ចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​ក្នុងភូមិ​សំរោង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C.៦១៧២​បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​អ្នកបើកបរ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​ចត​នៅ​ផ្លូវកែង​ផ្នែក​ខាងឆ្វេង​។​នៅពេល​ធ្វើដំណើរ​មកដល់​ខ្លួន​ក៏បាន​ឱ្យគេ​យក​រថយន្ត​ចេញ​តែ​ម្ចាស់​ពុំ​យក​ក៏បាន​ប្រថុយ​បើក​បត់​តែ​មិន​ផុត​ក៏​ធ្លាក់​កង់​ក្រោយ​ចូល​ប្រឡាយ​ជាហេតុ​បណ្តាលឱ្យ​ក្រឡាប់​៕S/​

#