​រថយន្ត​ដឹក​ខ្សាច់​បុក​និង​កិន​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​

233
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅក្រោម​រថយន្ត​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​កៀប​ជាប់​ខាងក្រោម​រថយន្ត​អូស​ប្រមាណ​ជាង​៤០​ម៉ែត្រ​ទើប​អស់​ល្បឿន​។​ហេ​តុការណ៍​បានកើត​ឡើង​នៅក្នុង​ភូមិ​ក្តី​ចាស់​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃត្រង់​ទី​១៣​ខែសីហា​ឆ្នាំ​២០១៩​។​

​ភ្លាមៗ​ជនរងគ្រោះ​គេ​បាន​ស្គាល់ឈ្មោះ​រស់​បន​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ឃុំ​រាម​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​ជា​កម្មករសំណង់​ក្នុង​បុរី​ហាយ​លែ​ន​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០១៦​ពាក់​ស្លាក​លេខ ស្វាយរៀង​1I 6881 ជិះ​គ្នា​បីនាក់​។​សមត្ថកិច្ច​ឱ្យដឹងថា​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក ដេ​វូ​ពណ៌​ស គ្មាន​ស្លាក​លេខ ជា​ប្រភេទ​យី​ឌុប​ដឹក​ខ្សាច់ បើកបរ ដោយ​បុរស​ម្នាក់​បាន​រត់គេចខ្លួន​បាត់ ។​

បន្ទាប់មក​សមត្ថកិច្ច​ចុះទៅ​វាស់វែង​នៅ​កន្លែងកើតហេតុ​ក៏បាន​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕S/​