​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ពីក្រោយ​ម៉ូតូ​សេ​១២៥ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

415
ចែករម្លែក
  • 23
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ធ្ងរ បន្ទាប់ពី​រថយន្ត​បែន​កង់​៦​ដឹក​ខ្សាច់​បើក​បុក​ពីក្រោយ​ម៉ូតូ​សេ​១២៥​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​ព្រៃ​កី​«​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ទៅ​បាត់​ដោយ​សុ​វត្តិភាព ។​

​ជនរងគ្រោះ ស្លាប់​នៅ​កន្លែង ឈ្មោះ ចក់ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ វិទ្យាល័យ​ជម្ពូ​វ័ន មាន​ទីលំនៅ ក្បែ​ង​កន្លែងកើតហេតុ ក៏ប៉ុន្តែ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ។ ចំណែក​យុវជន​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ ពុំ​ស្គាល់ឈ្មោះ គ្រាន់តែ​ដឹងថា ជា​មិត្ត​ភ័​ក្រ ។ រីឯ​រថយន្ត​បង្ក ត្រូវបាន​អ្នកភូមិ អះអាងថា ប្រភេទ​បែន​កង់​៦ ដឹក​ខ្សាច់ ក្រោយ​កើតហេតុ​ភ្លាម បើក​រត់គេច​ទៅ​បាត់ស្រមោល ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​សាកសព នៅ​កន្លែងកើតហេតុ ឪពុកម្តាយ​យំសោក​បោក​ខ្លួន មិនគួរណា​វិល​មកពី​កន្លែង​បងប្អូន​លក់​ពង​ទា​កូន​វិញ មក​ជិត​ដល់ផ្ទះ​ទៅហើយ បែ​ជា​ជួប​គ្រោះ​អកុសល​បែបនេះ ទៅវិញ ៕S/