​រថយន្ត​ដឹក​គ្រឿងសំណង់​បើក​ជែង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ទេសចរណ៍​រងរបួស​២​នាក់​

409
ចែករម្លែក
  • 5
    Shares

ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​ដឹក​គ្រឿងសំណង់​បាន​កៀប​ជាប់​នៅក្នុង​កាប៊ីន​រថយន្តរ​ង​របួសធ្ងន់​។​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល​ដោយសារតែ​បើកបរ​លឿន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ទេសចរណ៍​ចំ​ពី​ចំហៀង​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ ៣១៤C​ក្នុងភូមិ​តារាង​បាល់​សង្កាត់​គយ​ត្របែក​ក្រុង​ស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​កូរ៉េ​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ទេព​សំអាត​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរ​កម្មករ​បើកប​រ​រថយន្ត​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​ក៏មាន​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ស្លាក​លេខ ភ្នំពេញ ៣B ១២៣១ បើកបរ​ដោយ​ឈ្មោះ​តុញ​បូរ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​បើកបរ​ពី​ទិស​ជើង​ទៅ​ត្បូង​។​

​ចំពោះ​មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​មូលហេតុ​:​អ្នកបើកបរ​រថយន្ដ​កូ​រ៉ែ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕S/

រូបភាព.ពីនគរបាល