​រថយន្ត​ដឹក​ឈើបុក​រថយន្ត​កូន​ស្នងការ​ង​ម្នាក់​ផ្ទប់​នឹង​ដើម​គគីរ​តែ​អត់​មាន​អ្នករបួសធ្ងន់​

2496
ចែករម្លែក

(​កំពង់ឆ្នាំង​) ៖ រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-99 19 ដែលមាន​ផ្ទុះ​ឈើ​ប្រណីត​ពេញ បាន​បើក​បោះពួយ​យ៉ាង​លឿន និង បាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-48 40 របស់​កូនលោក​ស្នងការ​ង​នគរបាល​ខេត្តកំពង់ឆ្នាំង​ម្នាក់ ពេញ​មួយ​ទំហឹង​ហើយ​រុញ​ផ្ទប់ នឹង គល់​ដើម​គគីរ​ជាប់​របង​សាលាខេត្ត ត្រង់ចំណុច​ផ្លូវខ្វែង​ជា​៤ ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨ ។​

អ្នកបើកបរ​រថយន្ត​ដឹកឈើ​ដែលជា​រថយន្ត​បង្ករ​ឈ្មោះ​សិទ្ធិ សៅ​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ពិនិត្យមើល​សារធាតុ​ញៀន​និង​សាកសួរ​យក​ចម្លើយ​។ រីឯ​រថយន្ត​បង្ករ​ត្រូវគេ​ស្ទូច​យក​ចេញពី​កន្លែងកើតហេតុ ។​

ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន​ដឹកឈើ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ទិស​ជើង​ទៅ​ត្បូង រីឯ​ឯ​រថយន្ត​ព្រូស​ធ្វើដំណើរ​ពី​ខាង​លិចទៅ​ខាងកើត​ក្នុងទិសដៅ​ខ្វែងគ្នា​ខណៈ​ដល់​ចំណុចកើតហេតុ​រថយន្ត​បា​ឡែ​ន​ដឹកឈើ​នោះបាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​របស់​កូនលោក​ជន​ថា​រិ​ទ្ធ​ជា​ស្នងការ​ង​នគរបាល​ខេត្តកំពង់ឆ្នាំង​ចំពាក់​កណ្តាល​រថយន្ត​ហើយ​រុញ​ផ្ទប់​ទៅនឹង​គល់​ដើម​គគីរ​មួយ​ដើម​ធំ ដែល​ដុះ​នៅជាប់​នឹង​របង​សាលាខេត្ត ខាងមុខ​ធនាគារជាតិ ទៅមុខ​លែងរួច​តែម្តង​។

​មជ្ឈដ្ឋាន​មួយចំនួន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកឈើ​រាប់សិប​គ្រឿងក្នុង​មួយ​យប់ៗ​ដែល​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​តាមផ្លូវ​ជាតិ​លេខ​៥​។ ប៉ុន្តែ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ដែល​នៅ​បណ្តាក់​គ្នា​តាម​ផ្លូវជាតិ​ដូច​ខ្យង ស្ទាក់ចាប់​ឬ​បង្ក្រាប​បានឡើយ​។ យូៗ​ទើប​គេ​ឃើញ​បង្ក្រាបបាន​ម្តង​ដោយសារតែ​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំងនោះ​មិន​បង់លុយ ឬ ទាល់តែ​រថយន្ត​ដឹកឈើ​ទាំងនោះ​ខូច បុក​គេ​ក្រឡាប់​ទៅមុខ​លែងរួច​ទើប​លើកគ្នា​ទៅ​ដណ្តើម​ឈើ ដណ្តើម​រថយន្ត ៕S/​ដោយ​៖ សន សក្តា​

​រថយន្ត​ដឹក​ឈើបុក​រថយន្ត​កូន​ស្នងការ​ង​ម្នាក់​ផ្ទប់​នឹង​ដើម​គគីរ​តែ​អត់​មាន​អ្នករបួសធ្ងន់​

#