​រថយន្ត​ដឹក​ដី​ចត​ដូរ​កង់​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​រងរបួស​ធ្ងន់​ម្នាក់​

120
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ដឹក​ដី​ចត​ដូរ​កង់​ត្រូវបាន​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​កាលពី​យប់​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​3​ក​-8210​កំពុងតែ​ចត​នៅ​ស្ងៀម​ដូរ​កង់​។​ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E3009​បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​និង​រថយន្ត​ដឹក​ដី​ពេញទំហឹង​បណ្ដាលឱ្យ​បុរស​ម្នាក់​កំពុងតែ​ដូរ​កង់​រថយន្ត​គៀ​ម​ជាប់​ក្រោម​រថយន្ត​អូស​ប្រហែលជា​៥​ម៉ែត្រ​រងរបួស​ធ្ងន់ធ្ង​រ​៕S/​