​រថយន្ត​ដឹក​ដី​ដាច់​ហ្វ្រាំង​បុក​ផ្ទះ​ពលរដ្ឋ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

174
ចែករម្លែក

ដោយៈ​ចាន់តូ​/​កោះកុងៈ​(​ដំណឹង​បឋម​)​សមត្ថកិច្ច​ប្រាប់ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​ដឹក​ដី​ដាច់​ហ្វ្រាំង​បុក​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ចាំ​យាម​ខេត្តកោះកុង​។​បណ្តាលឱ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​និង​មនុស្ស​ពីរ​នាក់​ទៀត​មាន​អ្នកបើកបរ​រថយន្ត​ម្នាក់​និង​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ម្នាក់​រងរបួស​ធ្ងន់​។​ក្នុងនោះ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​៥​ខ្នង​។​ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​២០១៩​នេះ​៕S/​

#