​រថយន្ត​ដឹក​ដី​ដាច់​ហ្វ្រាំង​បុក​រះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​១៥​នាក់​

576
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ដឹក​ដី​បាន​បើក​បុក​រះ​បណ្តាល​មាន​មនុស្ស​ស្លាប់​និង​របួស​១៥​នាក់​។​សមត្ថកិច្ច​បញ្ជាក់ថា​គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវ​បេតុង ត្រង់ចំណុច ផ្លូវ​ចុះ​វត្ត​លើ​មក​សង្កាត់​លេខ​២ ស្ថិតនៅក្នុង​ក្រុម​១៧​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​។​
​បង្កដោយ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ម៉ាក NISSAN ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ​KPS-0576​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​បាត់​)​មាន​ទិសដៅ​ពីលើ​ចុះក្រោម​។​លុះដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​រថយន្ត​បាន​ដាច់​ហ្វ្រាំង​ក៍​ជ្រុល​ទៅបុក​រះ​ជា​បន្តបន្ទាប់​។

​ក្នុងនោះ​លើក​ទី​១​បុក​ប៉ះ រថយន្ត ម៉ាក COROLLA ពណ៌ ផ្ទៃមេឃ ពាក់​ផ្លាកលេខ​ភ្នំពេញ​2C-8424 ជា​រថយន្ត​ដឹក​ភ្ញៀវ​។​លើក​ទី​២​បុក​ប៉ះ ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1D-1703 ។​លើក​ទី​៣​បុក​ប៉ះ​ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ​1O-2746​។

​លើក​ទី​៤​បុក​ប៉ះ​ម៉ូតូ​ម៉ាក​FTR​ពណ៌​ខៀវ​គ្មាន​ផ្លាកលេខ​។​គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ប្រុស​ម្នាក់​នៅ​កន្លែងកើតហេតុ​និង​មាន​អ្នករងរបួស​ធ្ងន់​.​ស្រាល​ចំនួន​១៥​នាក់​។​ក្នុងនោះ​មាន​ជនជាតិខ្មែរ​៧​នាក់​(​ស្រី​២​នាក់​ក្មេង​២​នាក់​)​និង​បុរស​ជន​ជនជាតិ​ចិន​ចំនួន​៨​នាក់ ៕S/​