​រថយន្ត​ដឹក​ដី​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​គូលែន

331
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រថយន្ត​ដឹក​ដី​មួយគ្រឿង​បាន​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦៤​ក្នុងភូមិ​ស្រ​យ៉ង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

​លោក​ប៉ាង​យៀ​ត​អភិបាលស្រុក​គូលែន​បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡេ​ត្រូ​និ​ច​ថា​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ជិន​រុំ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។​បច្ចុប្បន្ន​(​មិនទាន់​ស្គាល់​អា​ស័​យ​ដ្ធា​ន​) បើកបរ​ម៉ូតូ​ម៉ាក HONDA Dream C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2009 ពាក់​ស្លាក​លេខ​កំពង់ធំ 1A-9168 ស្លាប់​នៅ​និង​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​។

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ចំពោះ​មូល​ហេតុដែល​បណ្ដាលឱ្យមាន​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​គឺ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា​និង​បើកបរ​ហួស​ល្បឿន​កំណត់​។​បើក​មកដល់​កន្លែងកើតហេតុ​ក៏​រ៉េ​ចង្កូត​ចូល​ចំណែក​ផ្លូវ​រថយន្ត​ក៏​បុក​ជាមួយ​រថយន្ត​តែម្ដង​៕S/​