​រថយន្ត​ដឹក​ដី​បើក​បុក​និង​កិន​មនុស្ស​ស្លាប់​ទៀត​នៅ​ស្រុក​ព្រៃនប់​

274
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មនុស្សម្នា​ក់បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​បុក​ប៉ះ​ជាមួយ​អ្នក​ថ្មើរជើង​នៅ​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨០~១៨១​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១២​កញ្ញា​២០១៩ ។

​មន្ត្រីនគរបាល​ប្រាប់ថា​ជនរងគ្រោះ​ឈ្មោះ​ផូ​ឌី​ណា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​គ្មាន​មុខរបរ​ច្បាស់លាស់​មាន​ទីលំនៅ​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ត្រូវ​រថយន្តបុក​កិន​ពីលើ​ពេល​រត់​ឆ្លងផ្លូវ​ចំ​ពីមុខ​រថយន្ត​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​ចំណែក​រថយន្ត​ដឹក​ដី​នោះ​គ្មាន​ពាក់​ផ្លាកលេខ​បើកបរ​ទិសដៅ​ភ្នំពេញ​-​ព្រះសីហនុ​។​ក្រោយ​កើតហេតុ​អ្នកបើកបរ​ទុក​រថយន្ត​ចោល​ហើយ​ចុះ​រត់គេចខ្លួន ( នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​) ។

​ប្រភពពី​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ដែរ​ថា​ជនរងគ្រោះ​ទំនងជា​មនុស្ស​មាន​សតិ​មិនសូវ​ល្អ​ផង​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​នគរបាល​ស្រុក​ព្រៃនប់​បាន​នាំយក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ចាត់ចែង​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕S/​