​រថយន្ត​ដឹក​ដែក​បុក​កង់ ​ក្មេងប្រុស​ម្នាក់​រងរបួស ​នៅ​ខណ្ឌដង្កោ​

168
ចែករម្លែក
  • 12
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ រថយន្ត​ដឹក​ដែក​របស់​ក្រុន​ហ៊ុន យីហោ សាលា​អ​ន្គ​រ​ជាតិ​អាម​រិ​​កាំ​ង​ប្រ៊ិ​ជ បើក​បត់​ចូល​ឃ្លាំង​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​កង់​សិស្សសាលា​មី​គី​វេ​បណ្ដាលឱ្យ​រង​បួស​បាក់​ក្ដោងច្រមុះ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៧ មុខ​ឃ្លាំង​ដែក​យីហោ​អ​ន្គ​រ​ជាតិ​អាម​រិ​កកាំ​ង​ប្រ៊ិ​ជ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩ ។

​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ​រឿន សៀន​ហាយ អាយុ​១២​ឆ្នាំ រៀន​នៅ​សាលា​មី​គី​វេ ស្នាក់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​ហៅ​តៃកុង​រថយន្ត​មក​ទទួលខុសត្រូវ​ទៅ​លើជនរងគ្រោះ​ ។ក្រោយម​ក​ក៏មាន​តំណាង​ខាង​ក្រុមហ៊ុន​ចេញមុខ​ឱ្យ​យក​ក្មេងរងគ្រោះ​ទៅ​មន្ទី​រពេទ្យ ចាំ​ខាង​ក្រុមហ៊ុន​ចេញថ្លៃ​ព្យា​បាល​ដើម្បី​បញ្ចប់រឿង​៕S/Ha