​រថយន្ត​ដឹក​ត្រី​បើក​បុក​រថយន្ត​និង​ម៉ូតូ​បន្ត​បុក​រថយន្ត​១​គ្រឿង​ទៀត​រួច​បើក​គេច​បាត់​

597
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩​រថយន្ត​ដឹក​ត្រី​បើក​បុក​រថយន្ត​ឡិច​ស៊ី​ស​RX330​ខ្ទៀត​ទៅបុក​ម៉ូតូ​PCX​រង​ការខូចខាត​នៅ​ចំណុច​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​ផ្លូវ​១១៨​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ខណ្ឌដូនពេញ​។​រថយន្ត​ឡិច​ស៊ី​សបាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​នៅក្បែរ​ស្តា​អូ​ឡាំ​ពេក បណ្ដាលឱ្យ​រង​ខូចខាត​។

​ក្រោយ​កើតហេតុ​នៅសល់​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​ដោះស្រាយ​គ្នា​មិនត្រូវ​ខណៈ​រថយន្ត​ដឹក​ត្រី​បង្ក​បើក​រត់​បាត់​ទើប​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះ ព្រមទាំង​ម៉ូតូ យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ៕S/​