​រថយន្ត​ដឹក​ថ្ម​បុក​រះ​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​កៀប​ស្លាប់​ក្រោម​កង់​រថយន្ត​

239
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ថ្ម បាន​បើក​បុក​រះ​ម៉ូតូ​សេ​១២៥ និង​រថយន្ត​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​កៀប​ជាប់​ក្រោម​កង់​រថយន្ត​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្លូវ​លេខ​៥៩៨​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​។

​សព​ជនរងគ្រោះ​មានឈ្មោះ​នៅ​ភឿន​អាយុ​ជាង​៣០​ឆ្នាំ​មុខរបរ​ជា​កម្មករ​រោងចក្រ​គុយទាវ​ស្នាក់នៅ​ភូមិ​បាក់​ដឹង​ខេត្តកំពង់ស្ពឺ ។​ជនរងគ្រោះ​បើក​ម៉ូតូ​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-5344​។​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-0267 បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​។​

​ដល់​ចំណុចកើតហេតុ​មាន​ផ្លូវបំបែក​ជា​បី​ក៏​បន្ថយល្បឿន​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A1532​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ស៊ី​បណ្ដាលឱ្យ​បុក​រះ​ម្ចាស់​និង​ម៉ូតូ​កៀប​ជាប់​កង់​ខាងឆ្វេង​នៃ​រថយន្ត​ស្លាប់​នៅនឹងកន្លែង​។​រថយន្ត​លុយ​ស៊ី​សរង​ការខូចខាត​រួច​តៃកុង​រថយន្ត​បង្ក​បើកទ្វារ​រថយន្ត​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ ៕S/​