​រថយន្ត​ដឹក​ថ្ម​បើក​គេច​ម៉ូតូ​រឺ​ម៉ក់​បណ្តាលឱ្យ​ក្រឡាប់​រងរបួស​មនុស្ស​ម្នាក់​

332
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ដឹក​ថ្ម​គេច​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​រេ​ចង្កូត​ក្រឡាប់​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស​ម្នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១.៣២​ស្ថិតក្នុង​ភូមិ​ព្រៃ​សុ​ភី​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ខេត្ត​កំពង​ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​រ៉ៃ​យ ណូ​(​ដឹក​ថ្ម​) ព​ណ៏​ស​ពាក់​ស្លាក​លេខ​កំ​ចាម​3A4957​បើកបរ​ដោយ​ឈ្មោះ​ផាង​យ៉ា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​រំចេក​ឃុំ​ត្នោត​ស្រុក​បាទី​ខេត្តតាកែវ​បើកបរ​ពីរ​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បើក​គេច​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​មិន​ស្គាល់​ម៉ាក់​បណ្តាល​ឲ្យ​រ៉េ​ចង្កូត​ក្រឡាប់​កណ្តាលផ្លូវ​ធ្វើឱ្យ​អ្នកបើកបរ​រងរបួស​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​ចំពោះ​វ​ត្តុ​តាង​រថយន្ត​មួយគ្រឿង​ត្រូវ​នគរបាល​យកមករ​ក្សា​ទុ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​គង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

#