​រថយន្ត​ដឹក​ទឹកកក​បុក​ម៉ូតូ​សិស្សសាលា​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​

291

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​សិស្សសាលា​ទាំង​កំរោល​​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​២​នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ជិត​រោងចក្រ​តា​បារាំង​ក្នុងភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០១៨ ។​

​ប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ១.​ឈ្មោះ អ៊ុក សុភ​ត្រា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្លាប់​នៅនឹងកន្លែង​កើតហេតុរ​ស់​នៅ​ភូមិ​មុង​បារាំង​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​។

​២.​ឈ្មោះ​ប៉ិច​ចាន់​ស៊ីន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រស់នៅក្នុង​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​ទី​៣.​ឈ្មោះ​អ៊ូ​សីលា​ភេទ​ប្រុស​រងរបួស​ធ្ងន់​រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​២G៥២១៤​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។

​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​បម្រុង​បុក​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ហើយ​បាន​បួង​ចង្កូត​គេច​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ ពាក់​ស្លាក​លេខ ភ្នំពេញ​១FQ -៩៦៨៩ ដែល​ជិះ​ឌុប​គ្នា​៣​នាក់ ។​

ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់ និង ២​នាក់​ផ្សេងទៀត​ជាប់​នៅ​ពីក្រោម​រថយន្ត​បង្ក​ស្លាប់​តែម្តង​៕S/​