​រថយន្ត​ដឹក​ទឹកកក​អនាម័យ​ក្រឡាប់​ ចាក់ចោល​ពេញ​ផ្លូវ​

406
ចែករម្លែក
  • 33
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​ រថយន្ត​ដឹក​ទឹកកក​អនាម័យ​មួយគ្រឿង ​ដឹក​យកទៅ​ដាក់ឱ្យ​ម៉ូយ​ អ្នកបើកបរ​ងោក​មួយភាំង​ ទើប​រេ​ចង្កូត​ចូលទៅ​ផ្លូវ​ម្ខាង​ទៀត​បណ្តាលឱ្យ​ក្រឡាប់ចាក់​ទឹកកក​ចោល​រាយប៉ាយ​ពេញ​ផ្លូវ ​តែ​មិនមាន​អ្នកណា​របួស​នោះទេ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ |ខណ្ឌមានជ័យ​ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​។​

​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​នោះបាន​ឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​បើករថយន្ត​កូរ៉េ​ដឹក​ទឹកកក​ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 3A-1367 ដឹក​ទឹក​អនាម័យ​ដុំ​ដែល​ច្រក​បាវ​រួច​យកទៅដាក់​ឱ្យ​ម៉ូយ​នៅតាម​កន្លែង​និង​ដេប៉ូ​ផ្សេងៗ ។​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

លុះដល់​ចំណុចកើតហេតុ ​ស្រាប់តែ​ងងុយដេក​ ​ងោក​មួយភាំង ទើប​រេ​ចង្កូត​ចូលទៅ​ផ្លូវ​ម្ខាង​ទៀត និងមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ពី​ជើង​មក​ត្បូង​ដែរ ។​តែ​ចេះ​អ្នកបើក​ម៉ូតូ​គេចផុត រថយន្ត​បាន​ផ្អៀង​រហូត​ក្រឡាប់ចាក់​ទឹកកក​ចោល​រាយប៉ាយ​ពេញ​ផ្លូវ​តែម្តង
​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ ក៏បាន​ចុះមក​កន្លែងកើតហេតុ​ពិនិត្យមើល​ជាក់ស្ដែង​គឺ​មិន​ប៉ះពាល់​ដល់​សម្បត្តិ​រដ្ឋ​នោះទេ និង​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រថយន្ត​នោះ​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕S/Ha