​រថយន្ត​ដឹក​ទូរ​បើក​លឿន​មិន​ប្រយ័ត្ន​ទាក់​ខ្សែភ្លើង​ដាច់​រាយប៉ាយ​ពេញ​ផ្លូវ

216
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ខ្សែភ្លើង​ជាច្រើន​ខ្សែ​ត្រូវបាន​ដាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​បន្ទាប់ពី​រថយន្តស្ទូច​មួយ​គ្រឿង​បើក​លឿន​បណ្តាលឱ្យ​ទាក់​។​ករណី​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​២៧១​ទល់មុខ​ច្រកចូល​ផ្សារ​ទំនើប​សុ​វណ្ណា​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​ចំណុច​ខាងលើ​ហើយ​បាន​សហការ​ជាមួយ​ជំនាញ​ចុះមក​ពិនិត្យ​នឹង​ចាប់​ចែង​ទៅតាម​នីតិវិធី​ច្បាប់​៕S/​