​រថយន្ត​ដឹក​បង្គោល​ភ្លើង​មក​ដាំ​ដាច់​ដងសន្ទូច​ធ្លាក់ចំ​អ្នកបើកបរ​បណ្តា​ល​ឲ្យ​រងរបួស​ធ្ងន់​

908
ចែករម្លែក

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​ដោយ​រថយន្តស្ទូច​ដឹក​បង្គោល​ភ្លើង​មក​ដាក់​ដាំ​បាន​ដាច់​ដងសន្ទូច​ធ្លាក់ចំ​អ្នកបើកបរ​បណ្ដា​ល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ភូមិ​ព្រៃ​បេង​ឃុំ​ស្គុះ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្តស្ទូច​មួយគ្រឿង​ដឹក​បង្គោល​ភ្លើង​បើកបរ​ដោយ​ឈ្មោះ​វ៉ន ប៉ែល​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្តព្រៃវែង​មុខរបរ​ជា​កម្មករ​អគ្គស​នី​កម្ពុជា សាខា​ខេត្តកំពង់ស្ពឺ មក​ដាំ​នៅ​ចំណុច​ខាងលើ​បណ្តាល​ឲ្យ​បាក់ដង​សន្ទូច​ធ្លាក់ចំ​លើ​ឈ្មោះ​ខាងលើ​បណ្តាលអោយ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ដើម្បី​ព្យាបាល​។​ចំពោះ​រថយន្ត​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ជនរងគ្រោះ​ត្រូ​ប​ដង​ស្ទួ​ចបាក់​សង្កត់​អ្នកបើក​រង​បួស​ធ្ងន់​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​


​ ​