​រថយន្ត​ដឹក​បេតុង​ក្រុមហ៊ុន LM ផុង​ដី ក្រឡាប់​តែ​អត់​អ្នករបួស​

1371
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ហ៊ី​ណូ ប្រភេទ​ដឹក​បេតុង​មួយគ្រឿង​របស់​ក្រុមហ៊ុន​LM(​ឡុង​ម៉េង​) ខណៈដែល​បើកបរ ស្រប​ពេលដែល​ភ្លៀង​ធ្លាក់ទឹក​លិច​ផ្លូវ ស្មាន​មិនត្រូវ រអិល​ផុង​ដី​មាត់​ប្រឡាយ ក្រឡាប់​អ្នកបើកបរ​លូន​ចេញ​ដោយ​សុ​វត្តិភាព មិនមាន​អ្នករងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅ តាមផ្លូវ​ជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​រថយន្ត​ជួប​ហេតុការណ៍​ផ្ងារជើង ម៉ាក ហ៊ី​ណូ ពណ៌​ស លាយ ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1721 ជា​រថយន្ត​ដឹក​បេតុង រង​ការខូចខាត​បាក់បែក កញ្ចក់ ។​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ខាងលើ បើក​ពី​កើ​តទៅ​លិច ដោយ​ដឹក​បេតុង​ទៅ​ចាក់​នៅ​ការដ្ឋាន បើក​ដល់​ចំណុច​នោះ​។

ខណៈដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង ទឹក​ជន់​លិច​ចិញ្ចើមផ្លូវ រថយន្ត​បត់​ស្តាំ​ចូល​ការដ្ឋាន ដោយ​សរសៀរ​ចិញ្ចើមផ្លូវ ទាំង​ទឹក​លិច​ល្ហរ​ល្ហាច មិន​ដឹក​ថា​ប្រឡាយ ទើប​ផុង​ដី​ជ្រេ​ល ក្រឡាប់​តែម្តង សំណាងល្អ អ្នកបើកបរ​លូន​ចេញ​ដោយ​សុ​វត្តិភាព រង​ខូចខាត​តែ​រថយន្ត ហើយក៏​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ដែរ ។​

​ក្រោយ​កើតហេតុ រថយន្ត​រងគ្រោះ​ខាងលើ មានតែ​ម្ចាស់ ក្រុមហ៊ុន ស្ទូច​លើកយក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕S/​

​រថយន្ត​ដឹក​បេតុង​ក្រុមហ៊ុន LM ផុង​ដី ក្រឡាប់​តែ​អត់​អ្នករបួស​