​រថយន្ត​ដឹក​បេតុង​បើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​តូច​ខ្ទេច​ខាងក្រោយ​

644
ចែករម្លែក

​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ប្រភេទ​ដឹក​បេតុង​បាន​បើក​បុក​ពី​​រថយន្ត​ឡិច​ស៊ី​ស RX330 មួយគ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​រង​ខូចខាត កំពិត បែក កញ្ចក់​ក្រោយ​ខ្ទេច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ មុខ​ស្ថានីយ៍​ប្រេង​LHR​ភូមិ​ព្រៃ​ព្រីង​ត្បូង​២​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុន​កើតហេតុ​រថយន្ត​បង្ក ម៉ាក ហ៊ី​ណូ ពណ៌​ស ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1170 ជា​រថយន្ត​ដឹក​បេតុង បើក​ល្បឿន​លឿន​ពៅ​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុចកើតហេតុ ជ្រុល​ទៅបុក​ពីក្រោយ រថយន្ត​ឡិច​ស៊ី​ស RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-4634 បណ្តាល​ឲ្យ​រង​ខូចខាត បាក់បែក កំពិត​ខ្ទេច​ប៉ែក​ខាងក្រោយ ។​

​ក្រោយ​កើតហេតុ មេការ​ក្រុមហ៊ុន​លាយ​បេតុង​ចេញមុខ​មក​ដោះស្រាយ​ភ្លាមៗ​ដោយ​យល់​ព្រមយក​រថយន្ត រងគ្រោះ​ទៅ​ជួសជុល ជូន​ម្ចាស់​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ពុំ​ចាំបាច់​ឲ្យ​ប៉ូលីស​ខ្វល់​ឡើយ ៕S/​

​រថយន្ត​ដឹក​បេតុង​បើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​តូច​ខ្ទេច​ខាងក្រោយ​