​រថយន្ត​ដឹក​ផ្លែ​ម្ទេស​និង​ក្រូចឆ្មារ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ ទៅបុក​គល់ឈើ​បណ្តា​លឱ្យ​កៀប​ស្លាប់​ពីរ​នាក់​

218
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖​ តៃកុង​និង​អ្នករួមដំណើរ​ជាមួយ​រថយន្តទួរីស មួយ គ្រឿង ដែលដឹកផ្លែម្ទេស​និងផ្លែក្រូចឆ្មា​រ បានស្លាប់​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត​ដែល​រេចង្កូតធ្លាក់ផ្លូវទៅបុកគល់ឈើ ដោយសារតែ​តៃកុង​អាច​ងងុយដេក​មួយ​ភាំង​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំ កំពង់ព្រៀង​ ស្រុកសង្កែ​ កាលពីទៀបភ្លឺ​ឈានចូល​ថ្ងៃទី២៥​មេសា​ឆ្នាំ​២០១៩​។​

​លោក​ជា វណ្ ឌី​អធិការរង​ទទួលបន្ទុក​សណ្ដាប់ធ្នាប់ស្រុកសង្កែ បានឲ្យដឹងថា​ជន រងគ្រោះដែលស្លាប់ទាំង២នាក់​​ក្នុងនោះម្នាក់ឈ្មោះ ហម សុភ័ក្រ ​ភេទប្រុស​ អាយុ ៥៤ ឆ្នាំ ជាម្ចាស់ទំនិញ​និង​ជា​អ្នករួមដំណើរ ស់​នៅភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន និងម្នាក់ទៀតឈ្មោះ ខា ទីណា ភេទប្រុស អាយុ ២៤ ឆ្នាំ ជា អ្នកបើកបររថយន្ត រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។​

​លោក​អធិការរង​ស្រុក​បាន​បន្តថា រថយន្តដែលជួបគ្រោះថ្នាក់នោះជារថយន្ត ប្រភេទទួរី​ស ១២ កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២X-០៥៧០ ។ រថយន្ត នេះមានដឹកផ្លែម្ទេស និងផ្លែក្រូចឆ្មារពេញក្នុងរថយន្ត ហើយធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកសំពៅលូន ជាប់ព្រំដែនថៃ​៕S/Ha

​រូប​ថ​តៈ​សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ​រថយន្ត​ទូ​រី​សដឹក​ផ្លែ​ម្ទេស​និង​ក្រូចឆ្មា​រធ្លាក់​ផ្លូវ​បុក​គល់ឈើ​