​រថយន្ត​ដឹក​ពោត​មួយគ្រឿង​បើក​ធ្លាក់​ធ្លាក់​ផ្លូវ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​

980
ចែករម្លែក

​(​ពោធិ៍សាត់​)៖​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​គ្មាន​ស្លាក​លេខ​មួយគ្រឿង​បាន​ដឹក​ពោត​បើកបរ​ចុះ​ចំណោត​ក៏​ដាច់​ហ្វ្រាំង​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​តែ​មិនមាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​គឺ​អ្នករួមដំណើ​រងរបួស​ធ្ងន់​ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​ហេតុការណ៍​នេះ បាន​កើតឡើង​ត្រង់ចំណុច​ចំណោត​ចិន​យំ​ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​ល្ងាច ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរណ៍​ខាងលើនេះ បណ្តាលមកពី​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង គ្មាន​ស្លាក​លេខ​ដឹក​ពោត​បង្កប់​ឈើ​ពេញ​។​
ប្រហែល​ដាច់​ហ្វ្រាំង​ពេល​ចុះ​ចំណោត​ចំណុច​ចិន​យំ​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាប់​ស្នាមភ្លោះ​រងរបួស​ធ្ន​ន់​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​មាន​ហេង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​ល​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ស្រមោល​។​​ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរ​សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​ដើម្បី​រក្សាទុក​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ដឹក​ពោត​មួយគ្រឿង​បើក​ធ្លាក់​ធ្លាក់​ផ្លូវ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​(រូប៖វ៉េបសាយ)