​រថយន្ត​ដឹក​មនុស្ស​មកពី​ធ្វើបុណ្យ​បុក​ជាមួយ​ម៉ូតូ​ក្រឡាប់​

554

(​ភ្នំពេញ​)៖​កាលពី​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៧​មាន​រថយន្ត​ដឹក​មនុស្ស​ក្មេង​ចាស់​ជាច្រើន​មកពី​ធ្វើបុណ្យ​កឋិន​បាន​បុក​ជាមួយ​ម៉ូតូ​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​រថយន្ត​នោះ​ក៏​ក្រឡាប់​បណ្តាលឱ្យ​រងរបួស​៥​នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​តាមផ្លូវ​៦០​ម៉ែត្រ​ក្នុង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​។​

​ប្រភព​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង ២A-០៧០៦ បើកបរ​ដឹក​អ្នកដំណើរ​ដែល​ទើបនឹង​មកពី​បុណ្យកឋិន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់ ។
ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះដែរ​បាន​បង្កឱ្យមាន​អ្នក​រថ​របួសស្រាល​៥​នាក់ ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ដឹក​មនុស្ស​មកពី​ធ្វើបុណ្យ​បុក​ជាមួយ​ម៉ូតូ​ក្រឡាប់​(រូប៖វ៉េបសាយ)