​រថយន្ត​ដឹក​មាន់​ដាច់​កង់​ម្ខាង​ក្រឡាប់​ផ្ងារជើង​ឆេះ​ហ្មត់​

568
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​រថយន្ត​ម៉ាក​កាមរី​១​គ្រឿង​ដឹក​មាន់​ដាច់​កង់​ម្ខាង​ក្រឡាប់​ផ្ងារជើង​បណ្តាលឱ្យ​ភ្លើង​ឆេះ​ហ្មត់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​កណ្តោល​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​ប៉ុន្តែ​សំណាងល្អ​មិនមាន​មនុស្ស​របួស​ឬ​ស្លាប់​ទេ​។​

លោក​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​មាន់​១​គ្រឿង​ម៉ាក​កាមរី​ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B2995​បើកបរ​ដោយ​ឈ្មោះ​លី​មុំ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច​ព្រមទាំង​ដឹក​នោ​ងួន​ពេញ​រថយន្ត​ផង​។​

​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​កង់​ខាងស្តាំ​ដាច់​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់​ចុះទៅ​ម្ខាង​ថ្នល់​ក្រឡាប់​បះជើង​បង្ក​ជា​អគ្គិភ័យ​ឆេះ​ហ្មត់​។​ដោយបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​រោង​ម៉ាស៊ីន​លោក​ងិន​ម៉ាន់​ជួយ​បាញ់​ពន្លត់​សំណាងល្អ​មិនមាន​អ្នករបួស​ឬ​ស្លាប់​ទេ​។​

តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​គឺ​ករណី​ឆេះ​រថយន្ត​នេះ​គឺ​បណ្តាលមកពី​រថយន្ត​ដាច់​កង់​ហើយ​កកិត​ជាមួយ​ថ្នល់​បណ្តាលឱ្យ​បែក​ផ្កាភ្លើង​ឆេះ​តែម្តង​និង​មតិ​មួយចំនួន​ថា​មកពី​ទុស្សេ​ចរន្ត​ខ្សែភ្លើង​៕S/

​រូប​ថ​តៈរថ​យន្ត​ដឹក​មាន់​ដាច់​កង់​ក្រឡាប់​ឆេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​