​រថយន្ត​ដឹក​សំរាម​បើក​បុក​កម្មករ​រោងចក្រ​បីនាក់​បណ្តាល​ឱ្យស្លាប់​និង​របួស​

853
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​យុវជន​ជា​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បីនាក់ បាន​ស្លាប់​និង​របួស ដោយសា​គ្រោះថ្នាក់​ចរាចរណ៍ លើ​ដង​ផ្លូវជាតិ​លេខ​៤ ដែល​បង្ករ​ឡើង​ដោយ រថយន្ត​ដឹក​សំរាម​មួយគ្រឿង​បើក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​កន្លែង និង​ពីរ​នាក់​ទៀត​របួសធ្ងន់​ស្រាល ។​
​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៥/២០៦ ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៧​នាទី​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨​។​

​មន្ត្រី​បូលីស​ប៉ុស្តិ៍​បាន​ប្រាប់ថា​-​ជនរងគ្រោះ ស្លាប់ មានឈ្មោះ នេ​ត វិជ្ជា ភេទ​ប្រុស អាយុ ២១​ឆ្នាំ​រស់នៅ​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់​។​-​ជនរងគ្រោះ របួសធ្ងន់ ឈ្មោះ ម៉ី ពិចិត្រ ភេទ​ប្រុស​អាយុ ២១​ឆ្នាំ រស់នៅ ភូមិ​បត់​គគី ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​។​ជនរងគ្រោះ របួសស្រាល មានឈ្មោះ ម៉ៅ ទិព្វ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​បត់​គគី ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​។​

​ប្រភព​ដដែល​បាន​បន្ត​រថា​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​អ្នកបើកបរ​រថយន្ត​ដឹក​សម្រាម​នោះបាន​រត់គេចខ្លួន​បាត់​ស្រមោល​៕S/​

​រថយន្ត​ដឹក​សំរាម​បើក​បុក​កម្មករ​រោងចក្រ​បីនាក់​បណ្តាល​ឱ្យស្លាប់​និង​របួស​