​រថយន្ត​ដឹក​ស៊ីទែន​ទឹក​សុទ្ធ​បើក​កៀ​រថយន្ត​តូច​ហើយ​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​បាក់​រាប​ដល់​ដី​

992
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​កូរ៉េ​ដឹក​ទឹក​សុទ្ធ​មួយគ្រឿង​បើក​លឿន​ជ្រុល​ទៅ​កៀរ​រថយន្ត​ម៉ា​ស្តា​ហើយ​ស្លន់​បោល​បន្ត​គេច​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​នៅ​ចិញ្ចើមផ្លូវ​បាក់​រាប​ដល់​ដី​ទៅមុខ​លែងរួច​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​១៩៨៦​កែង​នឹង​ផ្លូវ​១០១១ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ ។​

​រថយន្ត​បង្ក​កូរ៉េ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-9070 មាន​ដឹក​ស៊ីទែន​ទឹក​សុទ្ធ បើកបរ​ដោយ​បុរស​ម្នាក់ ។ ចំណែក​រថយន្ត​រងគ្រោះ ម៉ាក​ម៉ា​ស្តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-2097 បើកបរ​២​នាក់​ម្តាយកូន ។​មុនពេល​កើតហេតុ រថយន្ត​ម៉ា​ស្តា​បើក​ពី​លិចទៅ​កើត​តាមផ្លូវ​១៩៨៦​ហើយ​បត់​ឆ្វេង​ទៅ​ផ្លូវ​១០១១​។​តែ​រថយន្ត​បង្ក​បើក​ពី​កើ​តទៅ​លិច​លឿន​ជ្រុល​មក​កៀរ​រថយន្ត​ម៉ា​ស្តា បណ្តាល​ឲ្យ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុក​ស្លាក​សញ្ញា នៅតាម​ចិញ្ចើមផ្លូវ បាក់​រាប​អស់​២​ដើម រថយន្ត​កល់​ជាប់​ទៅមុខ​លែងរួច ។​

​ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​ជំនាញ​ទៅ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នូវ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/

​រថយន្ត​ដឹក​ស៊ីទែន​ទឹក​សុទ្ធ​បើក​កៀ​រថយន្ត​តូច​ហើយ​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​បាក់​រាប​ដល់​ដី​