​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធ្ងន់​ពេក​ផុង​ជ្រេ​ល​ដី​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​

650
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស៊ីម៉ង់ត៍​CAMEL ជាច្រើន​បាវ​រង​ខូចខាត សើម​ជោគ ដោយសារ​រថយន្ត ដែល​ដឹក​ផ្ទុក​នោះ​ច្រើន ធ្ងន់​ពេក បើក​ផុង​ជ្រេ​ល​ដី កាច់​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក ។​ហេតុការណ៍​ខាងលើ​កើតឡើង​ស្ថិតនៅ​ផ្លូវលំ​ចូល​ភូមិ​ស្រែ​តេជះ​កែង​ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​រថយន្ត​ជួប​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ខាងលើ រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8777 ដឹក​ស៊ីម៉ង់ត៍​CAMEL ពេញ​រថយន្ត ។​តាម​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​ខាងលើ បើក​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ពី​ត្បូង​ទៅ​ជើង លើផ្លូវ​បញ្ច្រាស ។​លុះដល់​ចំណុច​ខាងលើ បត់​ឆ្វេង​ចូល​តាម​ផ្លូវលំ ភូមិ​ស្រែ​តេជះ ដោយសារ​រថយន្ត​ដឹក​ធ្ងន់ ផ្លូវដី​ជ្រាយ ទើប​ជ្រេ​ល​ចិញ្ចើម​ផុង​ក្រឡាប់​ធ្លាក់ចូល​ទឹក​ប្រឡាយ​មួយ​កំណាត់​ក្រោយ ខូច​អស់​សុ​ី​ម៉​ង់​ត៍​ជាច្រើន​បាវ ។​
​ក្រោយ​កើតហេតុ​រថយន្ត​ខាងលើ ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​ជាក់ស្តែង ឃើញថា គ្រោះថ្នាក់​តែ​ខ្លួនឯង​មិន​បង្ក​ដល់​អ្នកដទៃ ទើប​សមត្ថកិច្ច​ឲ្យ​ម្ចាស់ រក​រថយន្តស្ទូច​មក​លើក ឡើងគោក យកទៅ​ជួសជុល​

ដោយ​ខ្លួនឯង ៕S​