​រថយន្ត​ដឹក​ស្វាយ​ផ្ទុក​លើស​ម្ង​ន់​ឡើង​ស្ពាន​មិន​រួច​រអិល​ថយក្រោយ​ក្រឡាប់​ផ្ងារជើង​

297
ចែករម្លែក
  • 21
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​ដឹក​ផ្លែស្វាយ​ពេញ​ឡើង​ស្ពាន​មុនី​វង្ស​ថ្មី​មិន​រួច​រអិល​ថយក្រោយ​បុក​រះ​បង្កាន់ដៃស្ពាន​បាក់​បី​ផ្ទាំង​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង​ចាក់​ស្វាយ​ចោល​ពេញ​លើ​ស្ពាន​។​ហេតុការណ៍​នេះ​បាន​កើ​ឡើង​នៅ​ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​វេលា​ទាបភ្លឺ​ចូល​ថ្ងៃទី​១៩​ខែ​កម្ភៈ​ឆ្នាំ​២០១៩​។​

ប្រភពព័ត៌មាន​ប​បានឱ្យដឹងថា​តៃកុង​រថយន្ត​មានឈ្មោះ ថៃ រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត​។​មាន​ប្រពន្ធ​រួម​ដំណើរ​ឈ្មោះ​ចែ​ម៉ម​អាយុ​៤៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ដើរ​ទិញ​ផ្លែស្វាយ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ ពោធិ៍ ឃុំ​ព្រែក​ស្តី​ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ម្ចាស់​រថយន្ត​បានឱ្យដឹងថា​រថយន្ត​ពាក់​ស្លាក​លេខ​.​តាកែវ​.3A2397​ធ្វើដំណើរ​ចេញពី​ត្រែងត្រយឹង​គោលបំណង​យកទៅឱ្យ​ម៉ូយ​នៅ​ប្រទេស​វៀតណាម​។​ដោយ​បើក​ឆ្លងកាត់​ស្ពាន​មុនី​វង្ស​ថ្មី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​រថយន្ត​ឡើង​ស្ពាន​បាន​បន្តិច​ស្រាប់តែ​ឡើង​មិន​រួច​ហើយក៏​រអិល​ថយក្រោយ​។​

ភ្លាមៗ​នោះដែរ​ប្រពន្ធ​របស់គាត់​បាន​យក​កំណល់​កល់​ដែរ​តែ​មិន​ជាប់​បណ្ដាលឱ្យ​បុក​រះ​បង្កាន់ដៃស្ពាន​បាក់​អស់​៣​ផ្ទាំង និង​បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្ល​វ​អស់​មួយ​ដើម​ទៀត​ហើយក៏​ក្រឡាប់​ផ្ងារជើង​ចាក់​ផ្លែស្វាយ​ចោល​ពេញ​លើ​ស្ពាន​តែម្ដង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត​បង្ករ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

#