​រថយន្ត​ដឹក​អ្នកដំណើរ​ចុះ​ពីលើ​ភ្នំ​គូលែន​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួស​ជាង​១០​នាក់​

290
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន​ក្រឡាប់​មនុស្ស​១២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុងចំណោម​អ្នកដំណើរ​២៨​នាក់​ខណ​:​ចុះ​ពីលើ​ភ្នំ​វិញ​ជាន់​ហ្វ្រាំង​មិន​ស៊ី​។​ហេតុការណ៍​នេះ​កើតឡើង​នៅត្រង់​ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូ​លេន​ថ្មី​ផ្នែក​ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​។

​លោក​វរសេនីយ៍ឯក​ស៊ុន​អេង​អធិការនគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា​ក្នុង​ហេតុការណ៍​នោះ​បង្កឡើង​ដោយ​ខ្លួនឯង​។​រថយន្ត​ម៉ាក​HYUNDAICOUNTY​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E:6998​។​អ្នកបើកបរ​ឈ្មោះ កែវ មករា អាយុ​២៨​ឆ្នាំ​រស់នៅ​ខេត្តកណ្តាល​។​អ្នករួមដំណើរ​សរុប ២៨ នាក់​។​

​លោក​បន្តថា​អ្នករងរបួស​សរុប​១២​នាក់​ស្រី​៩​នាក់​៖១/​ឈ្មោះ​កែម​សីហា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​។​២/​ឈ្មោះ​សុ​ត​សំអុន​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​៣/​ឈ្មោះ​ផាត​សោភា​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​។​៤/​ឈ្មោះ​ងួន​សារ៉ាន់​ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​។​៥/​ឈ្មោះ​ងួន​សុ​គុណ​ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​។

​៦/​ឈ្មោះ​ពេជ្រ​ច័ន្ទ​បូរ​មី​ភេទ​ស្រី​អាយុ​១១​ឆ្នាំ​។​៧/​ឈ្មោះ សុខ សុវណ្ណ​រ៉ា​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំរ​។​៨/​ឈ្មោះ ហួន សុគន្ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។​៩/​ឈ្មោះ​ប៉េ​ន​សុ​ហាន​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​។​១០/​ឈ្មោះ​លឿង​គឹម​សៀង​ភេទ​ស្រី​អាយុ​អាយុ​៣៨​ឆ្នាំ​។​១១/​ឈ្មោះ​គីម​ចំរើន​ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​។​១២/​ឈ្មោះ​ប៉ុក​សុ​គុណ​ភេទ​ស្រី​៤៧​ឆ្នាំ​។​

​លោក​បញ្ជាក់ថា​បច្ចុប្បន្ន​អ្នករងរបួស​ទាំងអស់​បាន​ដឹក​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​ចំពោះ​រថយន្ត​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕S/​