​រថយន្ត​ដឹក​ឥដ្ឋ​បុក​ជាមួយ​រថយន្ត​ដឹក​បេតុង​កៀប​ជាប់​អ្នកបើកបរ​របួសធ្ងន់​

428
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​២​គ្រឿង​បើកបរ​សុទ្ធតែ​ល្បឿន​លឿន​បុក​គ្នា​លើផ្លូវ​ហាណូយ​បណ្តាលឱ្យ​រួញ​កាប៊ីន​កៀប​ជាប់​អ្នកបើកបរ​រងរបួស​ធ្ងន់​នៅលើ​ផ្លូវ​ហាណូយ​មុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី​ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​បេតុង គេចខ្លួនបាត់ សល់​តែ​អ្នកបើកបរ​រថយន្ត​ដឹង​ឥដ្ឋ ជាប់​ក្នុង​កាប៊ីន ទៅណា​មិន​រួច ត្រូវបាន​ប្រជាពលរដ្ឋ សមត្ថកិច្ច រក​រថយន្ត​ផ្សេង​មកជួយ​ទាញ ដើម្បី​យក​ជនរងគ្រោះ​ចេញ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕S/​