​រថយន្ត​ដឹក​ឥដ្ឋ​បើក​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​

544
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ដឹក​ឥដ្ឋ​បើក​គេច​ពី​ម៉ូតូ​និង​រថយន្ត​មិន​ចាំ​ម៉ាក​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​សំណាងល្អ​មិនមាន​អ្នករងរបួស​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​៥៩៨​ភូមិ​ទំនប់​១​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី​១៦ តុលា​២០១៨ ។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ប្រភេទ​ហ៊ី​ហាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5980​បើកបរ​មកពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​។​ខណៈ​មកដល់​ចំណុច​ខាងលើ​ក៍​រ៉េ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​បុក​ចូល​ផ្ទះ​ខាងលើ​តែម្តង​បណ្តាលឱ្យ​ខូច​កាំជណ្តើរ​ផ្ទះ​និង​បាក់​ទ្វារ​ដែក​តែ​មិនមាន​អ្នករងរបួស​ឡើយ​។​

តាម​សំដី​អ្នកបើករថយន្ត​បាន​ប្រាប់ថា​មុន​កើតហេតុ​គាត់​បាន​បើកបរ​ល្បឿន​យឺតៗ​ពី​ជើង​ទៅ​ត្បូង​ដោយមាន​គ្នា​៤​នាក់​ស្រី​២​នាក់​។​មកដល់​ស្រាប់​តែមាន​រថយន្ត​និង​ម៉ូតូ​មួយគ្រឿង​បាន​បើក​បត់​ពីមុខ​ធ្វើឱ្យ​រថយន្ត​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តែ​មិនមាន​អ្នករងរបួស​។​

ក្នុងករណី​គ្រោះថ្នាក់​ខាងលើនេះ​ក្រោយ​ហេតុការណ៍​កើតឡើង​តំណាង​រថយន្ត​ដឹក​ឥដ្ឋ​បង្ករ​បានធ្វើ​ការចរចា​រ​ជាមួយ​ភាគី​ម្ចាស់ផ្ទះ​ដោយបាន​ព្រមព្រៀងគ្នា​ជួសជុល​ថ្លៃ​ខូចខាត​ឱ្យ​វិញ​បញ្ចប់រឿង​៕S/​

​រថយន្ត​ដឹក​ឥដ្ឋ​បើក​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​