​រថយន្ត​ដឹក​ឥដ្ឋ​បើក​បុក​រថយន្ត​បែនពី​ក្រោយ ​ព្រូ​ម្នាក់​រងរបួស​បាក់ជើង​

481
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ​មួយគ្រឿង​បើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​បែន​ពីក្រោយ ​បណ្តាលឱ្យ​រួញ​កាប៊ីន​មួយ​ចំហៀង​កៀប​ជាប់​ព្រូ​រថយន្ត​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ​។​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ ​ភូមិ​ចែង​មែ​ង​​សង្កា​ត់រំ​រោង​ក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ​​កាលពី​រសៀល​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ របួសធ្ងន់​បាក់ជើង​ស្តាំ ជា​ព្រូ​រថយន្ត​ដឹក​ឥដ្ឋ មានឈ្មោះ អ៊ុត កុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ ឡឥដ្ឋ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ ឈ្មោះ ម៉េង ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរបើកបរ​រថយន្ត ដឹក​ឥដ្ឋ ស្នាក់នៅ​ជាមួយគ្នា ពុំមាន​រងរបួស​ឡើយ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន សមត្ថកិច្ច ចុះទៅពិនិត្យ​រួចយកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​Ha