​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បើក​លឿន​ទៅបុក​ម៉ូតូ​កង់​បី​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

918
ចែករម្លែក

(​ភ្នំពេញ​)៖​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​រត់​តាក់ស៊ី​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​អត់​មានការ​ប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ម្តុំ​វិទ្យាល័យ​បឹងត្របែក​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៧​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​មួយគ្រឿង​គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​ពេលធ្វើ​ដំណើរ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ម្តុំ​វិទ្យាល័យ​បឹងត្របែក​ក៏មាន​រថយន្ត​រត់​តាក់ស៊ី​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​ក្រហម​មិន​ចាំ​ស្លាក​លេខ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ស្រប​ទិស​គ្នា។​

ពេលនោះរថយន្តតាក់ស៊ីបាន​បើក​ទៅបុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ដែលជា​អ្នកជិះ​ម៉ូតូ​កង់​បី​ខាងលើ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​ចំណែក​ម៉ូតូ​កង់​បី​បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង​រង​ការខូចខាត​រីឯ​អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ បន្សល់ទុក​តែ​បុរសរងគ្រោះ និង​ម៉ូតូ​កង់​បី​តែប៉ុណ្ណោះ ។​

​ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ​បាន​ទៅ​សំរាក​ព្យាបាល​នៅឯ​មន្ទី​ពេទ្យ​។​ចំណែក​ម៉ូតូ​កង់​បី​ខាងលើ​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​បុរសរងគ្រោះ​វិញ​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បើក​លឿន​ទៅបុក​ម៉ូតូ​កង់​បី​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​
(រូប៖វ៉េបសាយ)