​រថយន្ត​តាក់ស៊ី​សណ្ឋាគារ​មួយគ្រឿង​បើក​បុក​រះ​ម៉ូតូ​និង​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់

211

(​ភ្នំពេញ​)៖​រថយន្ត​តាក់ស៊ី​សណ្ឋាគារ​ទំនើប​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ពេញទំហឹង បណ្តាល​ស្លាប់​ម្នាក់ រួច​ជ្រុល​បុក​រថយន្ត​មួយគ្រឿង​ទៀត​និង​ទៅបុក​ជញ្ជាំង​អាកាសចរ​ស៊ីវិល​ធ្លុះ​ទើប​អស់​ល្បឿន ។​ហេតុ​ការ​នេះ​កើតឡើង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ មហាវិថី​សហ​ព​ន្ធ័​រ​ស្ស៊ី ស​ត្ថិ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពេ​ា​ធិ៍ សែន​ជ័យ​កាលពី​វេលា ម៉ោង​១០ និង ២៤​នាទី យប់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក wave-i ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 I-6243 ។​រីឯ​រថយន្ត​បង្ក ម៉ាក សូ​ណា​តា ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ AT 17 2-0483 បើកបរ​ដោយ ឈ្មោះ សុខ ដា អាយុ ៣១ ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​តាក់ស៊ី​។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​រថយន្ត​បង្ក​បាន​ដឹក​ភ្ញៀវ​ដាក់​នៅ​ព្រលានយន្តហោះ​រួចហើយ​បាន​វិលត្រឡប់​សំដៅ​មកកាន់​សណ្ឋាគារ​វិញ ក្នុង​ល្បឿន​លឿន​ក៏​ទៅបុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន ក៏​ទៅបុក​ជាមួយ​ជញ្ជាំង​របស់​អាកាសចរ​ស៊ីវិល និង​រថយន្ត luxus RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2AO4521​ដែល​ចត​ស្ងៀម​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​រង់ចាំ ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​តាក់ស៊ី​សណ្ឋាគារ​មួយគ្រឿង​បើក​បុក​រះ​ម៉ូតូ​និង​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់