​រថយន្ត​តូច​ជែង​រថយន្ត​ធំ​ទៅបុក​រថយន្ត​ធំ​១​ទៀត​បង្ក​ស្លាប់​និង​របួស​រដូករណែល​

613
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រថយន្ត​តូច​ជែង​រថយន្ត​ធំ​ទៅបុក​រថយន្ត​ធំ​១​ទៀត​បង្ក​ឱ្យស្លាប់​របួស​រដូករណែល​។​ហេតុការណ៍​បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ខាងកើត​ផ្លូវ​៥ ស្ថិត​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៤​ខែ ធ្នូ ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា : ករណី​រថយន្ត​ធុន​តូច​ម៉ាក​តូ​យូ​តា​កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ1840​បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​រថយន្ត​នោះ​ឡើង​ជែង​រថយន្ត​ដែល​បើក​នៅ​ពីមុខ​ហើយ​ទៅបុក​រថយន្ត​ធុន​ធំ​ដឹក​ត្រី​១​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3E0475​បើកបរ​ពី​កើ​តទៅ​លិច​(​ច្រាសទិស​)​បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន​២​នាក់​រងរបួស​ធ្ងន់​(​ភេទ​ស្រី​)​និង​ស្លាប់​២​នាក់​(​ប្រុស​)​។​

​ប្រភព​សមត្ថកិច្ច​នៅតាម​ផ្លូវ​ឱ្យដឹងថា : ជនរងគ្រោះ​ដែល​ស្លាប់ មាន​១-​ឈ្មោះ ហៀ​ង រ័ត្ន​ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ លំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ប​ល្ល័​ង ស្រុក​បារាយ៍ ខេត្តកំពង់ធំ​។ ២- ឈ្មោះ លី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ លំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ប​ល្ល័​ង ស្រុក​បារាយ៍ ខេត្តកំពង់ធំ ។​ទាំង​២​នាក់ ជា​អ្នករួមដំណើរ​លើ​រថយន្ត​តូច​។​ឯ​ជនរងគ្រោះ​២​នាក់​ទៀត​ដែល​រងរបួស​ក្តាប់​ឈ្មោះ​មិនបាន​។​ចំពោះ​យានយន្ត​ទាំង​២​វិញ ខូចខាត​ធ្ងន់ធ្ងរ ហើយ​បង្ហាញ​នូវ​ក្តី​រន្ធត់​តក់ស្លុត​ណាស់​៕S/

​រថយន្ត​តូច​ជែង​រថយន្ត​ធំ​ទៅបុក​រថយន្ត​ធំ​១​ទៀត​បង្ក​ស្លាប់​និង​របួស​រដូករណែល​