​រថយន្ត​តូច​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាម​

455
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កា​មឺ​រី​ឆ្លាម​បាន​បើក​បុក​ជាមួយ​ម៉ូតូ​ហុងដា​ស្គូ​ប​ពី ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​។​ឧបទ្ទវហេតុ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ខាងលិច​ស្ថានីយ៍​ប្រេងឥន្ធនៈ​អ៊ឹង​ឆាយ​ហុក​ក្នុងភូមិ​និង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោ​យប់​បាន​ឲ្យ​ដឹងថា​:​នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កា​មឺ​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2L-5994 បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ក៏​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ប​ពី ពណ៌​សលាយ​ផ្កាឈូក ពុំមាន​ពាក់​ស្លាក​លេខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​សមត្ថកិច្ច​បន្តថា​: ជនរងគ្រោះ​មានឈ្មោះ ជឿ ចំណាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ រក​ម្ចាស់​រថយន្ត មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​រូបថត : ទិដ្ឋភាព​គ្រោះថ្នាក់​និង​ជនរងគ្រោះ​ស្លាប់ (​រូប​: ប​.​ជ័យ​)​