​រថយន្ត​តូច​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ ​បណ្ដាលឱ្យ​ឆ្លង​ចរន្ត​ឆាបឆេះ​សន្ធោសន្ធៅ​

232
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​ក្នុងល្បឿន​លឿន​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង ​បណ្ដាលឱ្យ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ ឯ​រថយន្ត​កុងតឺន័រ​បើក​បន្ត​ទៅមុខ​បាត់​។​ហេតុការណ៍​នេះបានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ចំណុច​លើ​ស្ពាន​ព្រះមុនី​វង្ស​ចាស់​​ ក្នុង​សង្កាត់​ទន្លេបាសាក់​​ ខណ្ឌចំការមន​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៧​ខែឧសភា​ ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ព​ន្ល​ត់​ទើប​រលត់​ទាំងស្រុង​នៅ​វា​លា​ម៉ោង​១​និង​៣០​នាទី​យប់​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​។​តែ​អ្វី​គួរឱ្យ​ស្ដោក​ស្ដាយ​នោះ​​ រថយន្ត​នេះ​បាន​ឆេះ​ហ្មត់​នៅសល់តែ​គ្រោងឆ្អឹង​តែប៉ុណ្ណោះ​ តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ​។​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​Ha