​រថយន្ត​តូច​បើក​បុក​រថយន្ត​ធំ​បង្ហួស​ទៅបុក​ស្លាក​គណបក្ស​មួយ​ដួល​រាប​រួច​ចុះ​ទឹក​ស្រែ​

233

(​ពោធិ៍សាត់​)៖​រថយន្ត​តូច​ម៉ាក​ស៊ី​អ័​រ​វី​(CRV)​បើក​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅបុក​រថយន្ត​ធំ​ម៉ាក​អ៊ី​សុ​យ​ស្ស៊ុ​យ​(ISUZU)​បង្ហួស​ទៅបុក​ស្លាក​គណបក្ស​មួយ​ដួល​រាប​ដល់​ដី​រួច​បោល​ចូល​ទឹក​ស្រែ​តែម្តង​ប៉ុន្តែ​មិន​បង្ក​ការរង​របួស​ធ្ងន់ធ្ងរ​ដល់​អ្នកបើកបរ​ឬ​អ្នករួមដំណើរ​នោះទេ​។​ហេតុការណ៍​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៥​និង​១៩៦​ត្រង់ចំណុច​មុខ​ខ្លោងទ្វារវត្ត​ខ្មា​រ ស្ថិតក្នុង​ភូមិ​ក្រពើ​រោទ៍រ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​កាលពី​រសៀលថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក CRV ចង្កូត​ឆ្វេង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R 5197 បើកបរ​ដោយ​ឈ្មោះ វៃ ចាន់​រតនា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទី​លំ ភូមិ​ទី​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​ពី​កើត​ឆ្ពោះទៅ​ទិស​ខាងលិច​។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​ជាមួយ​រថយន្ត​ធុន​ធំ នៅសល់​ល្បឿន​ក៍​ជ្រុល​ចង្កូត​រត់​ចូល​ទឹក​ស្រែ​យ៉ាង​រំភើយ​តែម្តង និង​បាន​បុក​ស្លាក​គណៈបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដួល​រាប​។​

​ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ធុន​ធំ​ម៉ាក ISUSU ពណ៌​ស ពាក់​ស្លាក​លេខ KCHH 0056 បើកបរ​ដោយ​ឈ្មោះ ម៉ន ម៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទី​លំ ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៏ ខេត្តកំពង់ឆ្នាំង បានធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​ពី​លិច​ឆ្ពោះទៅ​ទិសខាងកើត​បញ្ច្រាស់ទិស​គ្នា​។​ប៉ុន្តែ​មិន​បង្ក​ការគ្រោះថ្នាក់​ឬ​រងរបួស​ដល់​មនុស្ស​នោះទេ ។​ចំណែក​ខាង​ភាគី​រថយន្ត​ម៉ាក CRV គ្រាន់តែ​របួស​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​។​

​ប្រភពព័ត៌មាន​ដដែល​ខាងលើ​បន្តទៀតថា ចំណែក​វត្ថុតាង​រថយន្ត​ទាំង ២​គ្រឿង សម​ត្ត​កិច្ច​នគរបាល​ជំនាញ​បាន​យកទៅ​រក្សាទុក នៅ​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​បាកាន ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​