​រថយន្ត​ថយ​មិន​ប្រយ័ត្ន​កិន​ក្បាល​ស្ត្រី​ចំណាស់​ធ្លាយ​ខួរ​ស្លាប់​នៅ​ស្រុក​ពាម​ជរ​

680
ចែករម្លែក
  • 2
    Shares

​ដោយ​៖​ចាន់ ថន​/​ព្រៃវែងៈ​ស្ត្រី​ចំណាស់​អាយុ​៩២​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ត​ធំ​បើក​ថយ​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង នៅពេល​រូបគាត់​កំពុង​រើស​គ្រាប់ពោត​ដាក់​កញ្ច្រែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ចំណុច​ក្រោយ​ផ្ទះ​សំ រត​នះ ក្នុងភូមិ​ឧ​ត្តុ​ង ឃុំ​ព្រែក​ក្របៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក ជា ហេង អធិការ​ស្រុក​ពាម​ជរ បាន​ប្រាប់​រស្មី​កម្ពុជា ថា​ករណីនេះ​បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3 C 6537 បើកបរ​ដោយ​ឈ្មោះ យោទ សុធា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ ភូមិ​ព្រែកត្រែង ឃុំ​អង្គ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​រថយន្ត​បាន​ថយក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​កិន ជនរងគ្រោះ​ឈ្មោះ នេ​ត យ៉ា​ត់ ភេទ​ស្រី​អាយុ​៩២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧ​ត្តុ​ង​ឃុំ​ព្រែក​ក្របៅ​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​ចំក្បាល​ផ្ទុះ​ខួរ​ចេញមកក្រៅ​កំប៉ែត​ក្បាល​ស្លាប់​នៅ​កន្លែង​យ៉ាង​អាណោចអាធ័ម​បំផុត​។​ក្រោយពេល​កើតហេតុ​ជនសង្ស័យ ជា​តៃកុង​រថយន្ត បាន​រត់​គេចខ្លួនបាត់​។

​ចំណែក​សាកសព​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​រីឯ​រថយន្ត​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ក្របៅ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/

​រថយន្ត​ថយ​មិន​ប្រយ័ត្ន​កិន​ក្បាល​ស្ត្រី​ចំណាស់​ធ្លាយ​ខួរ​ស្លាប់​នៅ​ស្រុក​ពាម​ជរ​