​រថយន្ត​ទំនើប​ឆ្លង​ចរន្ត​ឆាប់ឆេះ​បណ្តាលឱ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​

450
ចែករម្លែក
  • 249
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ត្រូវបាន​ឆ្លង​ចរន្ត​ឆាប់ឆេះ​បណ្តាលអោយ​ខូចខាត​ស្ទើរ​ទាំងស្រុង ខណៈដែល​ម្ចាស់​ចត​ទុកចោល​ក្នុងផ្ទះ​វិឡា​លេខ​១៩ ផ្លូវ បេ​០៧ ក្នុង បូរី ប៉េង ហួត ភូមិ​បឹង​ស្នោរ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយហេតុ​ការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​២៤ ខែ មករា ឆ្នាំ​២០១៩ ។

​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បានអោយដឹងថា​មុនពេល​កើតហេតុ គឺ​រថយន្ត​របស់ខ្លួន​ម៉ាក មែក​សឺ​ដេ​ស ដែល​រង​ការឆាប់ឆេះ​នេះ​គឺ​ចត​ទុកចោល​នៅក្នុង​ផ្ទះ​ជាច្រើន​ថ្ងៃ​មកហើយ​ដោយ​មិនបាន​ជិះ​ចេញទៅ​ណា​ទេ ស្រាប់តែ​ថ្ងៃនេះ​មិនដឹងថា​ឆ្លង​ចរន្ត​អ្វី​ឬក៏​មូលហេតុ​អី​ទេ ក៏​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែម្តង ។
​ប្រភព​ដែល​បន្តថា​ភ្លាមៗ​នោះ​គាត់​បាន​បំពង​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែរ​។​ប៉ុន្តែ​មិន​រលត់​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​កម្លាំង​សន្តិសុខ​ដែល​យាម​នៅក្នុង​បូរី​នាំគ្នា​យក​បំពង​ពន្លត់​អគ្គិភ័យ​ជាច្រើន​ជួយ​បាញ់​អន្តរាគមន៍​រហូត​ឱ្យ​រលត់​សូន្យសុង​ទៅវិញ​ដោយ​មិនបាន​រៀលដាល​ឆាបឆេះ​ដល់​លំនៅដ្ឋាន​នឹង​សម្ភារ​ផ្សេង​ឡើយ ។​ប៉ុន្តែ​រថយន្ត​ដែល​ឆាបឆេះ​នោះ​គឺ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ទៅហើយ ៕S/​