​រថយន្ត​ទំនើប​បត់​ត្រឡប់ក្រោយ​បុក​កង់​បី ​រងរបួស​៧​នាក់​

342
ចែករម្លែក
  • 10
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែរសឺ​ដេ​ស មួយគ្រឿង បាន បើក​បត់​ត្រឡប់ក្រោយ​យ៉ាង​លឿន ​បួង​ចង្កូត​មិនទាន់​ ជ្រុល​បុក​កង់​បី​ពីក្រោយ​បណ្ដាលឱ្យ​របួសធ្ងន់​៣​នាក់ ស្រាល​៤​នាក់ អ្នកបើកបរ​ព្យាយាម​បើក​រត់​កាត់​សួន ត្រូវ​ពលរដ្ឋ​ដេញ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះនៅត្រង់ចំណុច​សួន​ក្ដាន់​ពីរ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៦៩ ក្នុង​សង្កាត់មិត្តភាព ខណ្ឌ​៧​មករា​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ទី​១២ ខែមីនា​ឆ្នាំ​២០១៩ ។

​ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​រ​ពេទ្យ ។ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​កន្លែែងកើតហេតុ​ ហើយ​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក និង​រ៉ឺម៉ក​កង់​បី​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕S/​Ha