​រថយន្ត​ទំនើប​បុក​កង់​បី​ឥណ្ឌា​ឆ្លងផ្លូវ​ក្រឡាប់​ផ្ងារជើង​

878
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​វ័យក្មេង​ម្នាក់​ស្រវឹងស្រា​រួម​ដំណើរ​និង​មិត្តភក្តិ​ប្រុស​ស្រី​ពីរ​នាក់​ទៀត​បើករថយន្ត​ទំនើប​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​បណ្តាលឱ្យ​ប៉ើង​ប្រមាណ​ជាង​៣០​ម៉ែត្រ​ក្រឡាប់​ផ្ងារជើង​ម្ខាង​បណ្តាលឱ្យ​ម្ចាស់​រងរបួស​។​

ហេតុការណ៍​បានកើត​ឡើង​នៅ​ស្ថិតនៅ​ចំណុច​ស្តុ​ប​ផ្លូវ​មុនី​វង្ស​កែង​និង​ផ្លូវ​លេខ​៣១០​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុន​កើតហេតុ​គេ​ឃើញ​នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​ស្រវឹងស្រា​រួម​ដំណើរ​និង​មិត្តភក្តិ​ប្រុស​ស្រី​ពីរ​នាក់​ទៀត​បើករថយន្ត​ម៉ាស់​ស្តារ​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2AT-6001​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

លុះ​មកដល់​ស្តុ​ប​បែក​ជា​បួន​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ​1GR8406​ប​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​៣១០​ទិសដៅ​លិចទៅ​កើត​។​បុក​ចំពាក់​កណ្តាល​បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​ប៉ើង​ប្រមាណ​ជាង​៣០​មែត្រ​ក្រឡាប់​ផ្ងារជើង​ម្ខាង​ម្ចាស់​រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ន គរ បាល​ខណ្ឌចំការមនរ​ង់​ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/

​រថយន្ត​ទំនើប​បុក​កង់​បី​ឥណ្ឌា​ឆ្លងផ្លូវ​ក្រឡាប់​ផ្ងារជើង​

#