​រថយន្ត​ទំនើប​បើកបរ​លឿន​ហ្វ្រាំង​មិន​ស៊ី​បុក​បន្តកន្ទុយ​គ្នា​បង្ក​ស្ទះ​រាប់​ម៉ោង​

865
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​លុច​ស៊ី​ស​៤៧០​មួយគ្រឿង​បាន​បើក​បុក​បន្តកន្ទុយ​រឺ​ម៉ក​កង់​បី​ឥណ្ឌា​មួយគ្រឿង​រុញ​ចូល​ចន្លោះ​រថយន្ត​២​គ្រឿង​ទៀត​នៅខាងមុខ​ផ្ទប់​ជាប់​ទៅមុខ​លែងរួច​បណ្តាលឱ្យ​រង​ការខូចខាត​បង្ក​ការកកស្ទះ​ចរាចរណ៍​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រឺ​ម៉ក​កង់​បី​ឥណ្ឌា​មួយគ្រឿង​បាន​បើកបរ​ក្នង​ទិសដៅ​ពី​លិចទៅ​កើត​។​ខណៈដែល​ផ្លូវ​កំពុងមាន​ការកកស្ទះ​ធ្វើឱ្យ​រឺ​ម៉ក​ខាងលើ​បាន​បន្ថយល្បឿន​យ៉ឺ​តៗ​បើក​ខាងក្រោយ​រថយន្ត​២​គ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិសដៅ​គ្នា​នៅខាងមុខ​។​

ស្របពេលនោះ​ក៏មាន​រថយន្ត​លុច​ស៊ី​ស​៤៧០​ពណ៍​ទឹកប្រាក់​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q6165​បើកបរ​ក្នុង​ល្បឿន​លឿន​សង្ស័យ​ហ្វ្រាំង​មិន​ស៊ី​បាន​បុក​រឺ​ម៉ក​កង់​បី​ឥណ្ឌា​ខាងលើ​យ៉ាង​ពេញទំហឹង​រុញ​ទៅបុក​ចូល​ចន្លោះ​រថយន្ត​ដែល​នៅខាងមុខ​២​គ្រឿង​ទៀត​សំណាងល្អ​គ្មាន​អ្នករងរបួស​គ្រាន់តែ​រង​ការខូចខាត​រថយន្ត​និង​រឺ​ម៉ក​ប៉ុណ្ណោះ​៕S/

​រថយន្ត​ទំនើប​បើកបរ​លឿន​ហ្វ្រាំង​មិន​ស៊ី​បុក​បន្តកន្ទុយ​គ្នា​បង្ក​ស្ទះ​រាប់​ម៉ោង​