​រថយន្ត​ទំនើប​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​កល់​ជាប់​ទៅមុខ​លែងរួច​

673
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​៤៧០​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ខូចខាត​អស់​ចំនួន​៣​កង់​។​ចំណែក​រថយន្ត​កល់​ជាប់​បើក​ទៅមុខ​លែងរួច​។​កើតហេតុ​ការណ៍​បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​(​ទល់មុខ​ផ្សារ​ស៊ី​ធី​ម៉​ល​)​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​កាលពី​យប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រភព​បានឱ្យដឹងថារ​ថយ​ន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ភ្នំពេញ​.2S 5499 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច​។​មកដល់​ចំណុចកើតហេតុ​ក៏​រ៉េ​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​អស់​ចំនួន​១​កង់ ហើយ​បាន​ព្យាយាម​បើក​ទៅមុខទៀត ខណៈ​ដោយ​រថយន្ត​បែក​កង់​ខាងឆ្វេង​ក៏​រ៉េ​ទៅបុក​ទ្រូងផ្លូវ​ម្តងទៀត​អស់​ចំនួន​២​កង់​ថែមទៀត ។​ចំណែក​រថយន្ត​កល់​ជាប់​ពាក់កណ្ដាល​ទ្រូងផ្លូវ​បើក​ទៅមុខ​លែងរួច​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ជើងគោ​កបាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​វាស់វែង​ស្ទួ​ច​រថយន្ត​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ចរាចរណ៍​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕S/

​រថយន្ត​ទំនើប​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​កល់​ជាប់​ទៅមុខ​លែងរួច​