​រថយន្ត​ទំនើប​បើក​បុក​ក្បាល​នាគ​ថ្ម​ចែកផ្លូវ​បាក់​អស់​២​កង់​

746
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ទំនើប​បាន​ជ្រុល​ទៅបុក​ក្បាល​នាគ​ថ្ម​ចែកផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​២​កង់​ចំណែក​អ្នកបើកបរ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​សុធារស​ក្នុង​សង្កាត់​ទន្លេរ​បាសាក់​ខណ្ឌចំការមន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៩​។​

សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វើ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF1053​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅ​ក្បាល​នាគ​ថ្ម​ចែកផ្លូវ​បាក់​អស់​២​កង់​។​រីឯ​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​របាក់​សាក់​ភ្លាមៗ​៕S/​