​រថយន្ត​ទំនើប​បើក​បុក​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​ស្ទឹង​ឆាយ​

272

(​ព្រះសីហនុ​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​ឡិច​ស៊ី​សបាន​បើក​បុក​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​គាប​ជាប់​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​រថយន្ត​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៥១​និង​១៥២​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧​។

​មន្ត្រីនគរបាល​ចរាច​រ​បានឱ្យដឹងថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ​នៅ​ស្ទឹង​ឆាយ​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​ស្លាប់​។​ប្រភព​បាន​បន្តថា​រថ​យន្ត​ម៉ាក LUXES RX300 ពណ៌ ស្ករ ពាក់​ស្លាក​លេខ ព្រះសីហនុ​2A-4441 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ​។ លុះដល់​ចំណុច​ខាងលើ បាន​បុក​ពី​ខាងក្រោយ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង​ដែលមាន​ទិសដៅ​ស្របគ្នា ។​

​សមត្ថកិច្ច​បន្តថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ នៅនឹងកន្លែង​កើតហេតុ​សមត្ថកិច្ច​កំពុង​គាស់​យក​សព​ចេញពី រថយន្ត​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​បន្ទាប់មក​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​កំពុង​ស្ទូច​យក​ចេញមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ទំនើប​បើក​បុក​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​ស្ទឹង​ឆាយ​(រូប៖វ៉េបសាយ)